ខេត្តពោធិ៍សាត់៖ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបល្បែងស៊ីសង (អាប៉ោង)មួយកន្លែង ឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោង០៧នាក់ ក្នុងនោះស្រី០២នាក់។ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចដំបូកទួលកកោះខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ លទ្ធផលបង្ក្រាបដកហូតបាន ចានអាប៉ោង០២ គំរបមួយ កំរាលភ្នែកអាប៉ោង០១ផ្ទាំង មេអាប៉ោងចំនួន០៥ និងលុយមួយចំនួន បានប្រគល់ទៅសាមីខ្លួនវិញ និងឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោង០៧នាក់ ក្នុងនោះស្រី០២នាក់ រួមមាន៖១/ ឈ្មោះ រុំ វ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។២/ឈ្មោះ ប្រាក់ ប្រុស ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។៣ /ឈ្មោះ ទន សឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់៤ /ឈ្មោះ ចាន់ រ៉ូ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។៥ /ឈ្មោះ អ៊ុក រ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។៦ /ឈ្មោះ សឹង ហ៊ុន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិក្ដាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។៧/ ឈ្មោះ លៀង គឿម ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ថ្លែងក្នុងប្រតិបត្តិការ ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថាដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋ វង់ល្បែងនេះបានចាប់ផ្តើមលេង១៥ថ្ងៃមកហើយ រហូតដល់បងប្អូនខ្លះចាញ់ល្បែងដាក់បញ្ចាំម៉ូតូ និងឈានដល់ទំនាស់ក្នុងក្រុមគ្រួសារប្តឹងលែងលះប្តីប្រពន្ធទៀត។ ប៉ុន្មានថ្ងៃកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យយើង បានឈ្លោះគ្នាប្តីប្រពន្ធ ប្តឹងកាត់លក់ដី សម្រាប់ទិញមេអាប៉ោងElectronic ដែលមានតម្លៃរហូតដល់ម៉ឺនដុល្លារ ដើម្បីមកបោកប្រាស់បងប្អូនយើង តែត្រូវបានឯកឧត្តមសម្របសម្រួល ដោះស្រាយបញ្ឈប់ជាបន្ទាន់ចំពោះករណីនេះ។ យ៉ាងណាមិញបងប្អូនពូៗចាស់ហើយ ម្តេចមិនខិតខំប្រែងប្រែងធ្វើបុណ្យរក្សាសីល បែរមកបង្កើតវង្សល្បែងបែបនេះ តើលទ្ធផលវាជិះគម្រូអាក្រក់យ៉ាងណា ដល់ក្មេងៗជំនាន់ក្រោយ។ ដោយមានចិត្តសន្តោសប្រណីជាឪពុកម្តាយប្រជាពលរដ្ឋទូទាំងខេត្ត ជនញៀនល្បែងទាំង០៧នាក់ ត្រូវបានឯកឧត្តមប្រគល់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ធ្វើកិច្ចសន្យាបញ្ឈប់ និងអប់រំ ឲ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាលជាមួយ ក្រុមការងារ មន្ត្រីរាជការ នៃមន្ទីរព័ត៏មាន ខេត្តបន្ទាយមានជ័យ (ខ្មែរថ្ងៃនេះ)
ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន (ខ្មែរថ្ងៃនេះ)
អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូលកាន់តំណែងថ្មី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ (ខ្មែរថ្ងៃនេះ)
វីដែអូ