ខេត្តកណ្តាល៖ នៅកម្ពុជា សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី នៅតែបន្តទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បញ្ជាក់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាបន្តថែរក្សាមរតក ដែលបានកសាងដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ តាមរយៈការជំរុញរបៀបវារៈយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី ក្នុងវិស័យអប់រំ សុខភាព សេដ្ឋកិច្ច និងតួនាទីដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការប្រើប្រាស់សិទ្ធិក្នុងការសម្រេចលើសុខភាពនិងផែនការគ្រួសារ និងការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាលើ ស្រ្តី និងក្មេងស្រី។សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា នៅក្នុងពេលដែលបងប្អូនស្រ្តី និងកុមារី នៅកម្ពុជា បានកំពុងប្រារព្ធអបអរសាទរទិវាអន្តរជាតិនារី យ៉ាងសប្បាយរីករាយ មានស្រ្តីនិងកុមារីជាច្រើន នៅលើសកលបានកំពុងប្រឈមការរំលោភរំពានហិង្សាគ្រប់រូបភាព ដោយសារតែវិបត្តិនៃជម្លោះ និងសង្គ្រាមស៊ីវិល។ ស្រ្តី និងកុមារីទំាងនោះ មិនមានសូម្បីតែសិទ្ធិជាមូលដ្ឋាន រួមមានសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ កុំថាឡើយទាមទារសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានសេវាថែទាំសុខភាព និងសិទ្ធិចូលរួមក្នុងសកម្មភាពនានាក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយនោះ។ ដោយសារសុខសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទើបកម្ពុជាយើងពិតជាមានសំណាង និងមោទនភាពដែលមានថ្នាក់ដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ច្បាស់លាស់ ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញនិងលើកកម្ពស់សមភាពយេនឌ័រ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាលជាមួយ ក្រុមការងារ មន្ត្រីរាជការ នៃមន្ទីរព័ត៏មាន ខេត្តបន្ទាយមានជ័យ (ខ្មែរថ្ងៃនេះ)
ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន (ខ្មែរថ្ងៃនេះ)
អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូលកាន់តំណែងថ្មី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ (ខ្មែរថ្ងៃនេះ)
វីដែអូ