ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ចំនួន០៨ មន្ទីរ អង្គភាព ក្នុងនោះមាន -មន្ទីរអប់រំ យុវជន និងកីឡា -មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ-មន្ទីរសាធារណការ និងដឹកជញ្ជូន-មន្ទីរបរិស្ថាន-មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ -មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ -មន្ទីរពាណិជ្ជកម្ម និងមន្ទីរសុខាភិបាល ។ក្នុងនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានធ្វើការជម្រុញណែនាំឲ្យ-បន្តចូលរួមជម្រុញលើកទឹកចិត្ត អប់រំ និងផ្សព្វផ្សាយដល់មន្ត្រីគ្រប់រូប និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុខសុវត្ថិភាព” ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវខិតខំចូលរួមបន្តថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយការពារឯករាជ្យ អធិបតេយ្យជាតិ ត្រូវរួមគ្នាប្រឆាំងដាច់ខាតរាល់សកម្មភាពដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូល ទៅក្នុងស្ថានភាពភាពចលាចល សង្គ្រាមវឹកវរក្នុងសង្គមតាមរយៈការធ្វើបដិវត្តន៍ពណ៌ -ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ -បន្តដឹកនាំមន្ទីរ-អង្គភាពដោយផ្អែកលើគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាប្រសិទ្ធភាពការងារ និងធ្វើជាគំរូ ល្អសម្រាប់មន្ត្រីក្រោមឱវាទ – ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង និងពង្រីកសមត្ថភាពផ្ទាល់ខ្លួន ដើម្បីយកមកចូលរួមចំណែកដល់ការអនុវត្តតួនាទីភារកិច្ច ក្នុងអង្គភាពឱ្យកាន់តែល្អ ប្រសើរថែមទៀត និងត្រូវបន្តពង្រឹង និងជំរុញការផ្តល់សេវាធារណៈ និងសេវារដ្ឋបាលនានាជូនដល់ ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយក្រមសីលធម៌ និងមានមនសិការវិជ្ជាជីវៈខ្ពស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាលជាមួយ ក្រុមការងារ មន្ត្រីរាជការ នៃមន្ទីរព័ត៏មាន ខេត្តបន្ទាយមានជ័យ (ខ្មែរថ្ងៃនេះ)
ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន (ខ្មែរថ្ងៃនេះ)
អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូលកាន់តំណែងថ្មី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ (ខ្មែរថ្ងៃនេះ)
វីដែអូ