ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ខ្មែរថ្ងៃនេះ
ពិតជាសាហាវខ្លាំងណាស់ ប៉េអឹម(PM)ខេត្តបន្ទាយមានជ័យ ​វាយធ្វើទារុណ​កម្មយ៉ាងព្រៃផ្សៃ ទៅលើ​ពលរដ្ឋ​ដែល​មានជម្លោះដីធ្លី ​ចំនួន៥នាក់ បណ្តាលឱ្យម្នាក់ស្លាប់
Wed,08 January 2020 (Time 11:29 AM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 1266នាក់)

ខេត្តបន្ទាយមានជ័យ៖ព​លរដ្ឋ​ម្នាក់ក្នុងចំណោម៤នា​ក់ផ្សេងទៀត​បានស្លាប់​ចោលប្រពន្ធនិ​ងកូន ខណ​:ដែលបញ្ជូន​ចេញពីពន្ធនាគារខេត្តបន្ទាយ​មានជ័យ នាវេលាម៉ោង១០​និង១៥នាទីព្រឹក ថ្ងៃទី០១ ខែម​ករា ឆ្នាំ២០២០ បន្ទាប់ពីប៉េអឹ​ម(PM)ខេត្តបន្ទាយមានជ័យ ចា​ប់វាយធ្វើទារុណ​កម្មយ៉ាងព្រៃផ្សៃ ក្រោយ​ពីពួកគាត់បាននាំគ្នា​ទៅសុំ​ការអន្តរាគមន៍ពី​លោកអភិបាលខេត្ត នៅមុខ​សាលាខេត្ត រឿង​ជម្លោះដីធ្លី​ នៅចំណុចបឹងអាង​កន្សែង ស្ថិតនៅក្នុ​ងភូមិសិ​លាកន្សែង ឃុំសឹង្ហ​ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យនោះ។

បើ​យោងតាមវីឌឺអូបទសម្ភាសន៍រវាងអ្នកសារព័ត៌មានជាមួយ​លោកអាន​ រួន ភេទប្រុស ​អាយុ៥៩ឆ្នាំ រស់​នៅឃុំបុស្សស្បូវ ស្រុកព្រ​នេតព្រះ ខេត្តបន្ទាយ​មានជ័យ ដែលត្រូវបានអាជ្ញាធរខេត្ត ចាប់​ឃាត់​ខ្លួន​កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ​បានឱ្យដឹងថា ខ្លួនលោកផ្ទាល់ និង​បក្សពួកចំនួន​៤នាក់ផ្សេងទៀត ត្រូវបានក​ម្លាំងប៉េអឹម(PM)ខេត្ត ចាប់ឃាត់ខ្លួន ខណៈ​ដែលកំពុងតែ​លើកគ្នាសុំ​ការអន្តរាគមន៍​ពីអភិបាលខេត្ត រឿងជម្លោះ​ដីធ្លី នៅមុខសា​លាខេត្ត ក៏ត្រូវ​បានកម្លាំង​កងរាជអា​វុធហត្ថខេត្ត ចាប់ឃាត់ខ្លួនចំនួន​៥នាក់ ដោយចោទថា ជាមេខ្យល់ រួច​បញ្ជូន​ទៅទីបញ្ជាការ​កងរាជ​អាវុធហត្ថខេត្ត ធ្វើទារុណ​កម្មយ៉ាងព្រៃផ្សៃបំផុត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងម្នាក់​ទៀត​បានស្លាប់ ​នៅពេលដែលកំពុងដឹក​បញ្ជូនចេញពីពន្ធនាគារទៅមន្ទីពេទ្យ។

លោកបញ្ជាក់ថា នៅក្នុង​ពន្ធនាគារគេមិ​នបានវាយធ្វើបាប​នោះទេ តែនៅក្នុងគុក​ប៉េអឹម(PM)ខេត្ត បាន​វាយធ្វើបាបយ៉ាងព្រៃ​ផ្សៃបំផុត ពិសេសថ្ងៃ​ដំបូងតែម្តង ទោះខំ​អង្វរយ៉ាងណាក្តី ឱ្យតែ​នៅក្នុង​គុក​ទោះឆ្កួតឬជាក្តី ត្រូវ​តែវាយទាំងអស់​ វាយឱ្យស្លាប់គ្រប់​១២នាក់ ដោយកន្លង​ទៅយកខ្មោច​ចេញអ​ស់១១​នាក់​ហើយ​បូក១នាក់នេះទៀតនឹងគ្រប់១២នាក់។នេះគឺជាកា​ររំលោភសិទ្ធិ និងប្រមាថ​ជីវិត​មនុស្សយ៉ាង​ធ្ងន់ធ្ងរបំផុតពីសំណាក់ ប៉េអឹម(PM)​ខេត្តបន្ទាយមានជ័យ ដែលជាមន្ត្រី អនុវត្តច្បាប់  បម្រើ​រាស្រ្ត ស៊ីប្រាក់ខែរដ្ឋ​។

ជាមួយគ្នា​នោះដែរពួក​គាត់ សូមសំណូមពរ​ដល់នាយឧត្តម​សៅ សុខា អគ្គមេបញ្ជាការរង នៃ​កងយោ​ធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិសេសសម្ដេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា មានវិធានការ និងរកយុត្តិធម៌ជូន​ពួកគាត់​ផង​។

គួរម្លឹកដែរថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមប្រជាពលរដ្ឋដែលមកពីបណ្ដាភូមិ ឃុំសង្កាត់ក្រុងនានា នៅក្នុងខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅចាប់ដីមួយកន្លែង ដែលគេអះអាងថា ដីនោះជាដីរបស់រដ្ឋ ហើយក៏ត្រូវបានអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាល​ខេត្តប​ន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះទៅបង្ក្រាប និងរុះរើផ្ទះសម្បែងរបស់ពួកគាត់ ដែលសង់​លើដីរដ្ឋនោះ រួចទៅហើយដែលអាជ្ញាធរទាំងនោះ បានអះអាងថា ដីនោះ​គឺមានម្ចាស់ត្រឹមត្រូវ​តាមច្បាប់​អស់ហើយ ចំពោះដីដែលអាជ្ញាធរចុះទៅបង្ក្រាបក្រុមអនាធិបតេយ្យនោះ គឺស្ថិតនៅក្នុង​តំបន់​ភូមិ​សាលាកន្សែង ឋិតនៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លុះមកដល់ថ្ងៃទី២៧ ​ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ក្រុមប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរបង្ក្រាបនោះ គឺមា​ន​វាចំនួន២០០អ្នកដែលមានតំណាងរបស់ពួកគាត់ចំនួន៥ អ្នកហើយបានលើក​គ្នាមកតវ៉ានៅឯ​មុខ​សាលាខេត្តខាងនោះ លុះដល់ថ្ងៃទី២៨ ខែឆ្នាំដដែល ស្រាប់តែមានកម្លាំងសមត្ថកិច្ច​ប៉េអឹមបានចុះ​ទៅបង្ក្រាប​ក្រុមតវ៉ានោះនៅខាងមុខសាលាខេត្ត ដោយចាប់ខ្លួនតំណាងរបស់ពួកគាត់បានចំនួន  ៥នាក់យកទៅធ្វើទារុណកម្ម រហូតស្លាប់ម្នាក់និង៤ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាល​ជាមួយ​ ក្រុមការងារ​ មន្ត្រី​រាជការ​ នៃ​មន្ទីរព័ត៏មាន​ ខេត្តបន្ទាយមានជ័យ​ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជុំត្រៀមសហ​ការរៀបចំសិក្ខាសា​លាចែករំ​លែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់​ជ័យ​លាភីអង្គភាពផ្តល់សេ​វាសាធារណៈគំរូក្នុងវិស័យ​អប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់​ ទៅតុលា​ការពាក់ព័​ន្ធករណីរក្សាទុក ​និងប្រើប្រាស់​ដោ​យខុស​ច្បា​ប់​នូវសារ​ធាតុ ញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូ​លកាន់តំ​ណែ​ង​ថ្មី អនុវត្តតួនាទី និងភា​រកិច្ចរប​ស់ខ្លួន ឆ្លើយ​តបទៅនឹងតម្រូវ​ការចាំបា​ច់របស់ប្រជា​ពលរដ្ឋ (ខ្មែរថ្ងៃនេះ)

វីដែអូ