(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំ លោក លោកស្រី ស្នងការរង អមដំណើរលោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤និងទី៥ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់មួយដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនដល់កងម្លាំងនគរបាលការពារព្រំដែនគោកទិសភូមិភាគទី៥ ។ពិធីនេះគណប្រតិភូបានចុះសួសុខទុក្ខផ្ទាល់ ដល់ទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤ រួមមាន: វរ:សេនាតូចនគរបាលការពារព្រំដែនលេខ ៨០៧, ៨៩១, ៩១១ និង ៨១៥។ ក្នុងមួយអង្គភាពទទួលបាន ថវិការ ចំនួន ១០,០០០,០០០រៀល អង្ករ១០០ការ៉ុង មី១០កេសធំ ត្រីខ១០កេសធំ។ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ ក៏បានពាំនាំនូវការសួរសុខទុក្ខពី សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងដែលនគរបាលទាំងអស់ដែលឈរជើងតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃជួរមុខ ដែលតែងតែយកចិត្តទុកដាក់ចំពោះកិច្ចការពារព្រំដែនដោយស្មារតីទទួលខុសត្រូវ។ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ ក៏បានថ្លែង ជម្រុញដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់បញ្ជាការវរ:ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្តាប់រាល់សភាពការណ៍ សន្តិសុខតាមព្រំដែន -ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ -បន្តអភិវឌ្ឍជំរុំបន្ទាយ និងសាងសង់លេនដ្ឋានបន្ថែម -ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ -ទំនិញគេចពន្ធគ្រប់ប្រភេទ៕
ព័ត៌មានគួរចាប់អារម្មណ៍
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាលជាមួយ ក្រុមការងារ មន្ត្រីរាជការ នៃមន្ទីរព័ត៏មាន ខេត្តបន្ទាយមានជ័យ (ខ្មែរថ្ងៃនេះ)
ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន (ខ្មែរថ្ងៃនេះ)
អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូលកាន់តំណែងថ្មី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ (ខ្មែរថ្ងៃនេះ)
វីដែអូ