ត្បូងឃ្មុំ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ដត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា ២០២៤ និង២០២៥ នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិទួលស្លែង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងមានការចូលរួមពីសំណាក់ ឯកឧត្ដម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្ត លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុកអូររាំងឪ ក្រុមប្រឹក្សាឃុំ សមាជិកក្រុមការងារឃុំ លោកគ្រូ នាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យហេង សំរិន ចក ចំនួនប្រមាណជាង ១១០០នាក់។ ក្នុងឱកាសបេីកបវេសនកាលឆ្នាំសិក្សាថ្មី នៃវិទ្យាល័យ ហេង សំរិន ចក ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានពាំនាំនូវមតិផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនចំពោះអង្គពិធី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហេង សំរិន ចក ។ ឈ្លៀតក្នុងពិធីបេីកបវេសនកាលនាឱកាសនេះ ឯកឧត្ដម ង៉ូវ បូរីណា បានអាននូវ សារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤ -២០២៥ ផងដែរ។ ជាថ្មីម្ដងទៀត ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានសម្ដែងនូវសេចក្តីកោតសរសើរ ចំពោះ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សវិទ្យាល័យ ហេង សំរិន ចក ដែលបានខិតខំសិក្សា និងបានប្រឡងយកនូវជ័យលាភីនិទ្ទេស A ចំនួន ០៧រូប និងនិទ្ទេស B ចំនួន ២១រូប ជូនលោកគ្រូ អ្នកគ្រូ ជាពិសេសសាលាវិទ្យាល័យ ហេង សំរិន ចក ជាទីមោទនៈ ក្នុងឆ្នាំសិក្សា២០២៣-២០២៤៕
ព័ត៌មានគួរចាប់អារម្មណ៍
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាលជាមួយ ក្រុមការងារ មន្ត្រីរាជការ នៃមន្ទីរព័ត៏មាន ខេត្តបន្ទាយមានជ័យ (ខ្មែរថ្ងៃនេះ)
ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន (ខ្មែរថ្ងៃនេះ)
អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូលកាន់តំណែងថ្មី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ (ខ្មែរថ្ងៃនេះ)
វីដែអូ