(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ស្តីពី”វេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ដើម្បីការអប់រំសម្រាប់កុមារនៅបឋមសិក្សាក្នុងខេត្តបន្ទាយមានជ័យ” ដែលរៀបចំឡើងដោយអង្គការទស្សនៈពិភពលោក (World Vision),អង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍-កម្ពុជា (SEAPC-C), អង្គការរូមធូរីដ (RtR), អង្គការហ្គូដណេប៊ឺស(Good Neighbors) រួមនឹងអង្គការដៃពាក់ព័ន្ធដែលមានយៈពេល១ថ្ងៃពេញ ប្រារព្ធធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។លោកស្រី ងួន សោភ័ណ្ឌ ប្រធានប្រចាំតំបន់ខេត្តបន្ទាយមានជ័យ បាត់ដំបង នៃអង្គការទស្សនៈពិភពលោក (World Vision) បានបញ្ជាក់ឱ្យដឹងថា វេទិកានេះ ជាវេទិកាមួយដែលផ្តោតលើការអប់រំរបស់កុមារដែលរៀបចំដោយក្រុមបណ្តាញគាំទ្រគុណ ភាណអប់រំ (PESWG) និងគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា។ វេទិកានេះមានគោលបំណង៣សំខាន់ៗគឺ ១-ឆ្លុះបញ្ចាំងពីវឌ្ឍនៈភាពនៃផែនការសកម្មភាព ពីវេទិការៀនសូត្រលើកទី១, ២-ចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ និងការរៀនសូត្រផ្សេងៗ ពាក់ព័ន្ធនិងលទ្ធផលការរៀន សូត្ររបស់កុមារ ជាពិសេសកុមារបាត់បង់ឱកាសនៅក្នុងកម្រិតបឋមសិក្សា, ៣-ស្វែងរកការគាំទ្រពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមចំពោះគុណភាពនៃការសិក្សារបស់កុមារងាយគ្រោះនិងកុមារបាត់បងឱកាសិក្សា។នាឱកាសនោះដែរលោក យឹម សំណង បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុក "ការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាពទី១"។ លោក ក៏បានបញ្ជាក់ថា ធនធានមនុស្ស ជាទុនមួយយ៉ាងសំខាន់បំផុតមិនអាចខ្វះបានដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិយើង។ ដូច្នេះដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចបានផែនការនេះ ក្រសួងអប់រំ មន្ទីរអប់រំ ការិយាល័យអប់រំ សាលារៀន សហគមន៍ អ្នកអាណាព្យាបាល និងអង្គការដៃគូ ទាំងអស់គួរតែសហការគ្នា ក្នុងការពង្រឹងគុណភាពនៃការអប់រំតាមសាលារៀន និងសហគមន៍របស់ខ្លួនប្រកបដោយសមធ៌។ក្នុងនាមរដ្ឋបាលខេត្តលោកក៏បានថ្លែងនូវកោតសសើរដោយស្មោះចំពោះមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអង្គការដៃគូអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែងដើម្បីលើកស្ទួយគុណភាពអប់រំនៅខេត្ត ដែលបានទទួលលទ្ធផលគួរជាទីមោទនៈពីមួយឆ្នាំទៅមួយឆ្នាំ។សូមជម្រាបជូនថា វេទិកានេះក៏ផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធនានាបានជជែកគ្នាអំពីបញ្ហាប្រឈមដែលធ្វើឱ្យរាំងស្ទះដល់ការសិក្សារៀនសូត្ររបស់កុមារ ឬក៏អាចធ្វើអោយកុមារបាត់បង់ឳកាសក្នុងការរៀនសូត្រផងដែរ។ ហើយក៏មានការជជែកគ្នាពីដំណោះស្រាយ និងផែនការបន្តដើម្បីធ្វើយ៉ាងណាឱ្យកុមារគ្រប់រូមមានឱកាសបានចូលរៀននិងទទួលបានគុណភាពអប់រំប្រកបដោយសមធ៌ និងបរិយាបន្ន។ ដែលវេទិកានេះ ក៏ជាការចូលរួមចំណែកមួយផ្នែកដើម្បីជួយលើកស្ទួយគុណភាពនៃការអប់រំ នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឆ្ពោះទៅសម្រេចបាន “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ឆ្នាំ២០៣០” របស់ក្រសួងអប់រំយុវជននិងកីឡា៕
ព័ត៌មានគួរចាប់អារម្មណ៍
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាលជាមួយ ក្រុមការងារ មន្ត្រីរាជការ នៃមន្ទីរព័ត៏មាន ខេត្តបន្ទាយមានជ័យ (ខ្មែរថ្ងៃនេះ)
ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន (ខ្មែរថ្ងៃនេះ)
អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូលកាន់តំណែងថ្មី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ (ខ្មែរថ្ងៃនេះ)
វីដែអូ