ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ខ្មែរថ្ងៃនេះ
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន១៦ភូមិ ក្នុងស្រុកភ្នំស្រុក
Thu,19 December 2024 (Time 06:17 PM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 27នាក់)

បន្ទាយមានជ័យ ៖ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤ បានអញ្ជេីញអធិបតីភាព កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន១៦ភូមិ រួមមាន ភូមិពង្រ ភូមិធ្នង់ខាងជើង ភូមិរង្វាន ភូមិណាំតៅ ភូមិគោកយាង ភូមិគោកចាស់ ភូមិកន្ទួត ភូមិអំពិលកោង ភូមិយាងឧត្តម ភូមិថ្មីខាងត្បូង ភូមិធ្នង់ខាងត្បូង ភូមិសំរោង ភូមិតាគង់ ភូមិស្លែង ភូមិថ្មីខាងជើង និងភូមិច្រាប ស្ថិតនៅក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ដើម្បីឱ្យការចុះវាស់វែងដំណើរការទៅបានដោយរលូនលោក លោក មាស ដារ៉ា ប្រធានមន្ទីរ ក៏បានធ្វើការសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ដែលត្រូវប្រកាសតំបន់វិនិច្ឆ័យ ត្រូវការរវាស់វែងកំណត់ព្រំដីឱ្យបានច្បាស់លាស់។ ជាពិសេសបើក្នុងករណីមានវិវាទណាមួយកើតឡើង លោកជំរុញដល់បងប្អូនប្រជាពលរដ្ឋធ្វើការដោះស្រាយនិងសម្របសម្រួលគ្នាបានចប់សព្វគ្រប់ ដើម្បីឈានដល់ការចុះវាស់វែងបានលឿន ។ បើក្នុងករណីការដោះស្រាយវិវាទព្រំដីធ្លីមិនចប់ ក្រុមការងារមិនធ្វើការចុះវាស់វែងនៅឡើយ។ ជាមួយគ្នានោះដែរលោកប្រធានមន្ទីរ ក៏បានធ្វើការពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារចាំបាច់មួយចំនួន ដើម្បីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។

សូមបញ្ជាក់ផងដែរថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ ដំណាក់កាល ១. ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយអំពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, ២. ប្រតិបត្តិការបច្ចេកទេស គឺជាការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី, ៣. បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី រយៈពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង, ៤. សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ធ្វើការបូកសរុប និងធ្វើសំណើជូន ឯកឧត្តម អភិបាលខេត្ត ដើម្បីពិនិត្យ និងបញ្ជូនបន្តទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងសម្រេចជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់កំណត់ និងពុំមានទំនាស់, ៥. ចេញបណ្ណនិងចែកបណ្ណជូនម្ចាស់ដី៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាល​ជាមួយ​ ក្រុមការងារ​ មន្ត្រី​រាជការ​ នៃ​មន្ទីរព័ត៏មាន​ ខេត្តបន្ទាយមានជ័យ​ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជុំត្រៀមសហ​ការរៀបចំសិក្ខាសា​លាចែករំ​លែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់​ជ័យ​លាភីអង្គភាពផ្តល់សេ​វាសាធារណៈគំរូក្នុងវិស័យ​អប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់​ ទៅតុលា​ការពាក់ព័​ន្ធករណីរក្សាទុក ​និងប្រើប្រាស់​ដោ​យខុស​ច្បា​ប់​នូវសារ​ធាតុ ញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូ​លកាន់តំ​ណែ​ង​ថ្មី អនុវត្តតួនាទី និងភា​រកិច្ចរប​ស់ខ្លួន ឆ្លើយ​តបទៅនឹងតម្រូវ​ការចាំបា​ច់របស់ប្រជា​ពលរដ្ឋ (ខ្មែរថ្ងៃនេះ)

វីដែអូ