(បន្ទាយមានជ័យ) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៥និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១៥៩សេ ចន្លោះគីឡូម៉ែត្រ ១៦-១៧ ស្ថិតនៅក្នុងភូមិបោសឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយរថយន្តម៉ាកព្រូស បើកបរដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូបណ្ដាលឱ្យស្ត្រីម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង ។ ក្រោយពីបង្កហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។ ពាក់ព័ន្ធករណីខាងលើនេះបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានរថយន្ត០១គ្រឿង ម៉ាកព្រូស ពណ៌ប្រផេះ ផលិតឆ្នាំ ២០០៤ ផ្លាកលេខ ភ្នំពេញ 2BF-4011 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិក្នុងទិសដៅពីត្បូងទៅជើង បើកបរក្នុងល្បឿនលឿន ដោយគេចម៉ូតូមួយគ្រឿងដែលបើកបរច្រាសទិសគ្នាក៏បានរ៉េចង្កូតទៅបុកនឹងម៉ូតូ០១គ្រឿងម៉ាក Honda wave ពណ៌ខៀវ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1C-8867 ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង(ច្រាសទិសគ្នា) បណ្តាល ស្ត្រី ០១នាក់ បានស្លាប់នៅនឹងកន្លែង។រីឯងម៉ូតូជនរងគ្រោះនិងរថយន្តបង្ករងការខូចខាតធ្ងន់។សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺផ្ដើមចេញពីអ្នកបើកបររថយន្ត បើក្នុងល្បឿនលឿន និងមិនប្រកាន់ស្តាំ ។ក្រោយពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចបានស្ទូចមធ្យោបាយទាំងពីរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ជាក្រោយ។ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានគួរចាប់អារម្មណ៍
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាលជាមួយ ក្រុមការងារ មន្ត្រីរាជការ នៃមន្ទីរព័ត៏មាន ខេត្តបន្ទាយមានជ័យ (ខ្មែរថ្ងៃនេះ)
ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន (ខ្មែរថ្ងៃនេះ)
អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូលកាន់តំណែងថ្មី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ (ខ្មែរថ្ងៃនេះ)
វីដែអូ