ខេត្តបន្ទាយមានជ័យ៖យើងអាចភ្លេចមេរោគអេដស៍ តែអេដស៍ពុំដែលភ្លេចយើងឡើយ។លោក ង៉ោ ម៉េងជ្រួន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ លើកឡើងបែបនេះក្នុងពិធីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ២០២៤ ក្រោមប្រធានបទ សិទ្ធិ ជា មាគារឆ្ពោះទៅបញ្ចប់អេដស៍។ ដែរបានប្រារព្ធធ្វើឡើងនាបរិវេណវត្ត ឃោសត្ថារាម ស្រះត្រាច ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដែលបងប្អូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០គ្រួសារ ត្រូវបានសាខាកាកបាទក្រហមផ្ដល់នូវអំណោយមនុស្សធម៌ជូន ។ នាឱកាសនោះលោក ង៉ោ ម៉េងជ្រួន បានអានសារលិ ខិតសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុ នរ៉ានី ហ៊ុនសែន ប្រធានកា កបាទក្រហមកម្ពុជាដែលមានខ្លឹមសារថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ជាឱកាសដ៏មានសារៈសំខាន់សម្រាប់គូសបញ្ជាក់ពីការយកចិត្តទុកដាក់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ភាព មិនរើសអើង ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងការលើកកម្ពស់សិទ្ធិរស់នៅស្មើមុខស្មើមាត់ ជាមួយប្រជាពលរដ្ឋទូទៅនៅក្នុងសង្គមជាតិ និងជាការបង្ហាញពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបានមួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជា ជារួមមាន ផ្តល់ការបង្ការព្យាបាលថែទាំនិងគាំទ្រទូលំទូលាយ និងមានប្រសិទ្ធភាពតាមរយៈការសម្របសម្រួលល្អ និងប្រើប្រាស់វិធីសាស្ត្រជំរុញការចូលរួមជាពហុវិស័យរួមមានអន្តរាគមន៍ នៃការបង្ការការធ្វើតេស្តនិងអត្រាវិជ្ជមានមេរោគអេដស៍ក្នុងចំណោមក្រុមប្រឈមទៅតាមក្រុមនិងតាមត្រីមាស និងអន្តរាគមន៍គន្លឹះនៃការថែទាំនិងព្យាបាលជំងឺ ដើម្បីធនធានមនុស្សប្រកបដោយសុខភាពល្អ ធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពសង្គម និងបង្កើតបរិយាកាសអំណោយផល អោយក្រុមប្រជាជនគន្លឺះ និងអ្នកផ្ទុកមេរោគអេដស៍ បានទទួលសេវាអេដស៍ សេវាសុខាភិបាល និងសេវាគាំទ្រផ្នែកច្បាប់និងសង្គមប្រកបដោយប្រសិទ្ធភាពតាមរយៈពង្រឹងពង្រីកនិងពន្លឿន កម្មវិធីគាំពារសង្គម លើកកម្ពស់ការបញ្ចប់ការមាក់ងាយ និងការរើសអើងដោយប្រកាន់ខ្ជាប់នូវគោលការណ៍សុខភាពនិងបរិស្ថាន ។ លោក បានបន្តថា ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនឹងបន្តពង្រឹងការចូលរួមជាមួយរាជរដ្ឋាភិបាល ឲ្យបានទ្វេដងដោយផ្តោតនៃការយកចិត្តទុកដាក់ទៅលើអាទិភាពគន្លឹះ បីជាចម្បងគឺទី១ ការអប់រំលើកកម្ពស់ការយល់ដឹង ការបង្ការការចម្លងមេរោគអេដស៍នៅក្នុងសហគមន៍និងនៅតាមគ្រឹះស្ថានអប់រំជាពិសេសក្នុងចំណោមយុវវ័យនិងការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ទី២ ការផ្តល់សេវាគាំទ្រសង្គម ជួយដល់ជនរងគ្រោះ ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ទី៣ លើកកម្ពស់ការកាត់បន្ថយ ឈានទៅលុបបំបាត់ទាំងស្រុងរាល់ទម្រង់រើសអើងនិងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍។ គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ ដែលបានយកមកផ្តល់ជូនដល់បងប្អូនក្នុងឱកាសនេះម្នាក់ៗ ទទួលបាននូវអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកដោះគោខាប់២កំប៉ុង ស្ករ ១គីឡូក្រាម ប្រេងឆា១ ដប នំប្រៃ១ធុង និងថវិកាមួយចំនួន។ ក្នុងនោះផងដែរព្រះអង្គ ពេជ្រ សីហាព្រះចៅអធិការវត្ត ឃោសសត្ថារាម ស្រះត្រាច ព្រះអង្គបានបន្ថែមនូវអំណោយចែកជូនដល់បងប្អូននូវ អង្ករ១០គីឡូក្រាម ទឹកបរិសុទ្ធចំនួន២យួរ ភេសជ្ជៈមួយថង់ និងថវិកា ១ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាលជាមួយ ក្រុមការងារ មន្ត្រីរាជការ នៃមន្ទីរព័ត៏មាន ខេត្តបន្ទាយមានជ័យ (ខ្មែរថ្ងៃនេះ)
ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន (ខ្មែរថ្ងៃនេះ)
អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូលកាន់តំណែងថ្មី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ (ខ្មែរថ្ងៃនេះ)
វីដែអូ