ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ខ្មែរថ្ងៃនេះ
អុញនោះ! តើលោក ពៅ ជាអ្នកណាហេតុអ្វីបានហ៊ានយកឈ្មោះ អាជ្ញាធរ មានសមត្ថកិច្ច និង មន្ត្រីជំនាញក្នុងស្រុកឱរ៉ាល់មកលេងសើចបែបនេះ ខណៈ ក្នុងរោងសិប្បកម្មរបស់ខ្លួន កំពង់អង្អួតសំញ៉ែងឈើយ៉ាងត្រៀបត្រាពាសពេញដី និងធ្វើសកម្មភាពដឹកជញ្ជូនបានដោយសេរី មិនដែលខ្វល់ខ្វាយទៅនិងសមត្ថកិច្ចជំនាញនោះឡើយ ស្ថិតនៅភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
Sat,21 December 2024 (Time 12:41 PM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 24នាក់)

ខេត្តកំពង់ស្ពឺ ÷ នៅក្នុងមួយរយះពេលកន្លងមកថ្មីៗនេះគេសង្កេតឃើញមាន អង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការចុះផ្សាយសំណូមពរ និង រាយការណ៏ជូនទៅកម្លាំងមានសមត្ថកិច្ចឬក៌ដូចជាខាងជំនាញរួមមាន កម្លាំងកងរាជអាវុធហត្ថខេត្ត និង លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ស្ពឺ និង លោកប្រធានមន្ទីរបរិស្ថានផងដែរ ពាក់ព័ន្ធនិងការដឹកជញ្ជូនឈើដែលបង្ហូរចេញពីរខេត្ត ពោធិ៍សាត់ និង ខេត្តកោះកុងចូលមកឆ្លងកាត់ខេត្តកំពង់ស្ពឺ ពីរសំណាក់មេឈ្មួញឈើទាំងនោះ ស្របពេលនោះដែរ ក៌ត្រូវបាន កម្លាំងសមត្ថកិច្ចក៌ដូចជាខាងជំនាញចុះបង្ក្រាបបានជាច្រើនករណី ធ្វើឲ្យមេឈ្មួញៗរួញដូចសត្វពង្រូល និងតៃកុងរថយន្តកែរច្នៃដឹកឈើទាំងនោះ រត់បាទជើងសរព្រាតចោលរថយន្តកែរច្នៃដឹកឈើផងដែរ ។

ដោយឡែកជាក់ស្តែនៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២៤ម្សិលម៉ិញនេះ ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះយកព័ត៌មាននៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជួបរថយន្តតូពេជមួយគ្រឿងពណ៌ទឹកប៊ិច ដែលមានស្លាកលេខ ភ្នំពេញ 2U-2644 ដឹកគ្រឿងសិប្បកម្មកែឆ្នៃពេញមួយរថយន្តជិតស្មើរកញ្ចក់ ដោយគេស្គាល់ម្ចាស់មានឈ្មោះ លោក ពៅ និង រោងសិប្បកម្មកែរច្នៃមួយកន្លែង ដោយមានឈើសន្លឹកខ្នាតធំ និង ឈើជាច្រើនសន្លឹកផ្សេងទៀតនៅក្បែរបរិវេណសិប្បកម្មកែរច្នៃនោះ ដោយគេហៅនៅក្នុងតំបន់នោះថា ម៉ៃតាប់ ភ្លាមៗនោះដែរ អ្នកសារព័ត៌មានយើងបានសង្កេតឃើញក្រុមជាងៗ កំពង់មានសកម្មភាពយ៉ាងមមាញឹក ដោយមិនខ្វល់ខ្វាយទៅនិងសមត្ថកិច្ចនិងខាងជំនាញនោះឡើយ ដោយពួកគាត់បានឆ្លើយនិងសំញ៉ែងកាយវិការឌឹដងមកកាន់អ្នកសារព័ត៌មានថា ចង់ដឹងថា មានច្បាប់ឬមិនមានច្បាប់អនុញ្ញាតនោះ ពួកគាត់មិនដែលខ្វល់ខ្វាយនោះទេ ខុសត្រូវមានមេអ្នកទទួលខុសត្រូវ ដោយលើកឡើងថា មេពួកគាត់ មានឈ្មោះ ពៅ សូម្បីតែខាងជំនាញក៌ស្គាល់គាត់ដែរ ត្រឹមជាអ្នកការសែតមិនអាចមកសូរនាំពួកគាត់និងមេពួកគាត់បាននោះទេ ដោយអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ រាយការណ៍ជួនដល់សមត្ថកិច្ចខាងជំនាញនិង ប្រមុខថ្នាក់ដឹកនាំ អោយលោកបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះ ពិសេសនោះបានត្រឹមតែថតផ្តិតយករូបភាព និងសួរនាំយកខ្លឹមសារ ដើម្បីរាយការណ៏ទៅខាងជំនាញនាពេលបន្ទាប់តែប៉ុណ្ណោះ។

ភ្លាមៗនោះដែរអ្នកសារព័ត៌មានយើងបានរាយការណ៌ជូនទៅខាងមន្ត្រីជំនាញការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តាមរយះលេខទូរសព្ទ និងផ្ញើររូបភាពនិងទីតាំងតាមប្រព័ន្ធតេឡេក្រាមផងដែរ ក៌ប៉ុន្តែអ្វីដែលឆ្លើយតបពីរសំណាក់ លោក ពៅ ដែលជាម្ចាស់រថយន្តដឹកគ្រឿងសិប្បកម្ម នោះ ពិតជាមានចរិកក្អេងក្អាង ដោយមិនខ្វល់ខ្វាយទៅនិងសមត្ថកិច្ចនិងខាងជំនាញនោះឡើយ ដោយបញ្ចេញនៅភាពជឿជាក់ថា សូមអស់លោកអ្នកកាសែត ជួយថតពីរសកម្មភាពដឹកជញ្ជូននិងរោងសិប្បកម្មឲ្យច្បាស់ៗហើយរាយការណ៌ដល់ណាដល់ទៅ ហើយកុំភ្លេចផ្សាយផងណា ហើយគាត់រងចាំស៊ែរ និងខមមិនបន្ថែមទៀត។
យោងតាមប្រភពព័ត៌មានបានលួចបង្ហើបឲ្យដឹងថា ទីតាំងសិប្បកម្មកៃច្នៃនៅភូមិឃុំខាងលើនោះដោយគេសង្ស័យថា គឺគ្មានច្បាប់អនុញ្ញាតនោះឡើយ បានបើកធ្វើសកម្មភាពអាជីវកម្មជាច្រើនឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចឬមន្ត្រីជំនាញមករំខានម្តងណានោះទេ?គឺដំណើរការបានយ៉ាងរលូន រហូតមកដល់សព្វថ្ងៃនេះ រងចាំមើលថា ក្រោយពីរអង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយក៌ដូចជាការជូនដំណឹងពីរសិប្បកម្មកែរច្នៃទិញឈើមកដាក់ត្រៀបត្រាពាសពេញដីនិងបន្តធ្វើសកម្មភាពដឹកជញ្ជូនបង្អួតសម្ញែងមុខសមត្ថកិច្ចនិងមន្ត្រីជំនាញដោយមិនខ្វល់ខ្វាយទៅនិងច្បាប់ទម្លាប់អីបន្តិចសោះនោះឡើយ មិនថែមប៉ុណ្ណោះ បានលួចខ្សិបប្រាប់អ្នកសារព័ត៌មានយើងថា ថតឲ្យច្បាស់ៗទៅហើយយកទៅផ្សាយផងកុំថតយកទៅទុកដើម្បី ឲ្យគាត់បានល្បីផង គាត់បើករាប់ឆ្នាំហើយ គាត់មិនខ្លាចអីនោះទេ?ចង់ផ្សាយចង់រាយការណ៌ដល់ណាដល់ទៅក៌គាត់អត់ខ្វល់ដែរ។

អង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងម៉ុតម៉ាំថានិងជ្រាបជាព័ត៌មានមួយនេះដល់ថ្នាក់ដឹកនាំក្នុងខេត្តកំពង់ស្ពឺជាពិសេស លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និង លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកនិងចាត់វិធានការធ្វើការទប់ស្កាត់ការដឹកជញ្ជូននិងឈានដល់បិទសិប្បកម្មនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាបន្ទាន់ ពីរព្រោះម្ចាស់ខាងលើនោះកំពុងសម្រុកដឹកឈើចូលយ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ថ្ងៃ៕

ក្រោយពីរអង្គភាពយើងបានធ្វើការផ្សព្វផ្សាយក៌ដូចជាជូនដំណឹងដល់សមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺដែលមានខ្លឹមសារដូចការរៀបរាប់ខាងលើអង្គភាពសារព័ត៌មានយើងសង្ឃឹមថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នៅ​ស្ស្រុឱរ៉ាល់និងចាត់កម្លាំងបើកការស៊ើបអង្កេតនិងឈានដល់កំណត់មុខសញ្ញាធ្វើការបង្ក្រាបផងទាន។អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាល​ជាមួយ​ ក្រុមការងារ​ មន្ត្រី​រាជការ​ នៃ​មន្ទីរព័ត៏មាន​ ខេត្តបន្ទាយមានជ័យ​ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជុំត្រៀមសហ​ការរៀបចំសិក្ខាសា​លាចែករំ​លែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់​ជ័យ​លាភីអង្គភាពផ្តល់សេ​វាសាធារណៈគំរូក្នុងវិស័យ​អប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់​ ទៅតុលា​ការពាក់ព័​ន្ធករណីរក្សាទុក ​និងប្រើប្រាស់​ដោ​យខុស​ច្បា​ប់​នូវសារ​ធាតុ ញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូ​លកាន់តំ​ណែ​ង​ថ្មី អនុវត្តតួនាទី និងភា​រកិច្ចរប​ស់ខ្លួន ឆ្លើយ​តបទៅនឹងតម្រូវ​ការចាំបា​ច់របស់ប្រជា​ពលរដ្ឋ (ខ្មែរថ្ងៃនេះ)

វីដែអូ