ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ខ្មែរថ្ងៃនេះ
អភិបាល​ខេត្តប៉ៃលិន ចុះពិនិត្យមើ​លការរៀប​ចំសោ​ភ័ណភាព និងអ​នាម័យបរិស្ថាន នៅរមណី​យ​ដ្ឋាន​ធម្មជាតិទឹកធ្លា​ក់ភ្នំខៀវអូរតា​វ៉ៅ ដើម្បីត្រៀមទ​ទួលភ្ញៀវទេស​ចរ នាឱកាសបុណ្យចូ​លឆ្នាំសកល
Sun,22 December 2024 (Time 10:54 AM)
ដោយ ៖ ខ្មែរថ្ងែនេះ (ចំនួនអ្នកអាន: 28នាក់)

ប៉ៃលិន៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃចុងសប្តាហ៍ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគណៈអភិបាល​ខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ ព្រមទាំងក្រុមកា​រងារ បានអញ្ជើញចុះពិនិត្យមើលការរៀបចំសោ​ភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធ​ម្មជាតិទឹកធ្លា​ក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីត្រៀមទ​ទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុ​ណ្យឆ្លងឆ្នាំសា​កល ២០២៥ នាពេលខាងមុខឆាប់ៗនេះ ។

លោកជំទាវប​ណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ បច្ចុប្បន្ននេះ​ រដ្ឋបាល​ខេត្តប៉ៃលិ​ន បានកំពុងខិតខំ​រៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោ​ភ័ណភាពនៅ​ក្នុងខេត្តយ៉ាងស​ស្រាក់សស្រាំ​ដូចជា ៖ កា​រក​សាងហេដ្ឋារចនា​សម្ព័ន្ធ ការកែ​លម្អសួនច្បារសាធារណៈ ការដាក់ភ្លើង​បំភ្លឺ និងភ្លើង​លម្អនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាន​នៅតាមទីសាធារណៈ និងតាមតំបន់រម​ណីយដ្ឋានទេ​សចរ​ណ៍នានា ដើម្បីឲ្យខេត្តប៉ៃ​លិនប្រែក្លាយជា​ខេត្តមួយមានការរីកចម្រើន និងមានទេ​សភាពស្រ​ស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជា​ខេត្តគោលដៅទេសច​រណ៍សម្រាប់ថ្ងៃអ​នាគតផង​ដែរ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយ​មើលឃើញពីសក្តានុពល នៃវិស័យទេស​ចរធម្មជាតិ និងដើម្បីលើកកម្ពស់សោ​ភ័ណភាព រមណីដ្ឋានធម្មជាតិ​ទឹកធ្លាក់ភ្នំខៀវអូរ​តាវ៉ៅ អោយកា​ន់តែល្អប្រឡើងឡើង លោកជំទាវ បានណែនាំអោយមន្ត្រីជំនាញ សហកា​រជាមួយ យុវជន ​សសយក​ ខេត្ត បន្តធ្វើការរៀបចំ​សណ្តាប់ធ្នាប់ អនាម័យ ​និងកែរលម្អ​ហេដ្ឋារចនាសម័ន្ធ ប្រកប​ដោយសុវត្ថិភាព សម្រា​ប់ទទួលភ្ញៀវទេ​សចរណ៍ ចូលមកក​ម្សាន្តនៅ​លើទឹក​ដីដ៏តូច​ច្រឡឹង​នៃខេត្តត្បូង​ពេជ្រ មួយនេះ ជាពិ​សេសនៅក្នុងឱកា​សបុណ្យឆ្លងឆ្នាំសាក​ល ២០២៥ នាពេ​លខាងមុខ។

ឱកាសនោះផងដែរ លោកជំទា​វបណ្ឌិត បាន ស្រីមុំ ក៍បានប្រសាសន៍សំណូម​ពរដល់បងប្អូ​នប្រជាព​លរដ្ឋ និងភ្ញៀវទេស​ចរណ៍ទាំង​អស់ ដែលម​​កកំសាន្តតាមរម្មណី​យដ្ឋាននានា​ក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំ​អាតអ​នាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់​កាកសំណល់សំរាមឲ្យបានល្អ និងនាំយ​កទៅទុក​ដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោ​ភ័ណភាព និងអនាម័យសាធារណៈ។

សូមបញ្ជាក់ថា៖ រម្មណីយដ្ឋានទឹកធ្លាក់ភ្នំ​ខៀវអូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជា​តិល្បីជាងគេ នៅក្នុង​ខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ ៥៧ ប្រមាណ​ជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្ន​អាជ្ញាធរខេត្ត បានស្ថាបនារួចរាល់​នូវផ្លូវបេតុងអាមេ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់​រម្មណីយដ្ឋានទឹកធ្លាក់​អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់កា​រធ្វើដំណើររបស់ភ្ញៀវ​ទេសចរណ៍​ជាតិ-អន្ត​រជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាល​ជាមួយ​ ក្រុមការងារ​ មន្ត្រី​រាជការ​ នៃ​មន្ទីរព័ត៏មាន​ ខេត្តបន្ទាយមានជ័យ​ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជុំត្រៀមសហ​ការរៀបចំសិក្ខាសា​លាចែករំ​លែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់​ជ័យ​លាភីអង្គភាពផ្តល់សេ​វាសាធារណៈគំរូក្នុងវិស័យ​អប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់​ ទៅតុលា​ការពាក់ព័​ន្ធករណីរក្សាទុក ​និងប្រើប្រាស់​ដោ​យខុស​ច្បា​ប់​នូវសារ​ធាតុ ញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូ​លកាន់តំ​ណែ​ង​ថ្មី អនុវត្តតួនាទី និងភា​រកិច្ចរប​ស់ខ្លួន ឆ្លើយ​តបទៅនឹងតម្រូវ​ការចាំបា​ច់របស់ប្រជា​ពលរដ្ឋ (ខ្មែរថ្ងៃនេះ)

វីដែអូ