ដើម្បីឱ្យកម្ពុជាទទួលបាន ភាពស្អាត ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត ចំនួន១០គ្រឿង ដើម្បីប្រមូល និងកម្ទេសកាកសំណល់(សំរាម)ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកម្មពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំ គោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតលើការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលកន្លងមកបានផ្តល់រថយន្តដឹកសំរាម ចំនួន ២០គ្រឿង និងបានបន្តប្រគល់ជូនទៅដល់រដ្ឋបាលក្រុង ស្រុកគោលដៅ និងសម្រាប់ឆ្នាំ២០២៤នេះ ប្រទេសជប៉ុនបានផ្តល់នូវរថយន្តចំនួន ១០បន្ថែមទៀត ជាការលើកកម្ពស់លើ«ភាពស្អាត» ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រោមយុទ្ធនាការ «កម្ពុជាស្អាតខែ្មរបាន» និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម» នាពេលអនាគត៕
ព័ត៌មានគួរចាប់អារម្មណ៍
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាលជាមួយ ក្រុមការងារ មន្ត្រីរាជការ នៃមន្ទីរព័ត៏មាន ខេត្តបន្ទាយមានជ័យ (ខ្មែរថ្ងៃនេះ)
ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន (ខ្មែរថ្ងៃនេះ)
អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូលកាន់តំណែងថ្មី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ (ខ្មែរថ្ងៃនេះ)
វីដែអូ