ខេត្តបន្ទាយមានជ័យ៖ដោយសារកត្តាធ្វេសប្រហេសពីឪពុកម្តាយ បណ្តោយកូនតូចៗមានអាយុទើបតែ អាយុ៣ឆ្នាំនាំគ្នាទៅលេងទឹកស្ទឹងចំណោម ក្រោយផ្ទៈ ស្ថិតនៅក្នុងភូមិចំណោមលិច ឃុំចំណោម ស្រុកមង្គលបូរី បណ្តាលលង់ស្លាប់ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ។លោកវរៈសេនីយ៍ទោ លី ឈុនគង់ អធិការរង នគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា៖ក្មេងប្រុសដែលលង់ទឹកស្ទឹងស្លាប់ទាំង៣នាក់រួមមាន៖១.ឈ្មោះ ឃួន ស៊ីរ៉ា អាយុ ៣ឆ្នាំ ,២.ឈ្មោះ ឃួន ស៊ីរ៉ាយ អាយុ៣ឆ្នាំ(ត្រូវជាកូនភ្លោះ),៣.ឈ្មោះ ឈុំ ឆៃរ៉ាត់ អាយុ០៣ឆ្នាំ ជនរងគ្រោះមានឪពុកម្តាយរស់នៅភូមិ.ឃុំកើតហេតុខាងលើ។ លោកបានបញ្ជាក់ថា៖មុនពេលកើតហេតុក្មេងទាំងបីនាក់ខាងលើបាននាំគ្នាទៅលេងទឹកស្ទឹងក្រោយផ្ទៈនៅពេលដែលឪពុកម្តាយមានការធ្វេសប្រហែសនិងបណ្តែតបណ្តោយគ្មានការប្រុងប្រយ័ត្ន នៅពេលបាត់កូនចៅនាំគ្នាដើររកទើបប្រទៈឃើញខោអាវ ត្រនាប់ជើងនៅមាត់ស្ទឹង នៅពេលចុះទៅរាវរកក៏ប្រទះឃើញស្រង់ឡើងលើគោក ត្រូវស្លាប់បាត់បង់ជីវិតទាំងបីនាក់។ លោកវរៈសេនីយ៍ទោ លី ឈុនគង់ បញ្ជាក់ថា៖ក្រោយពីមន្ត្រីជំនាញទទួលព័ត៌មានបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ឆ័យជាលិតផលឃើញថា ក្មេងប្រុសទាំង៣នាក់ខាងលើបានស្លាប់ដោយសារលង់ទឹងស្ទឹងចំណោមពិតម៉ែន ព្រោះតែឪពុកម្តាយ យាយតា ដែលមើលកូនចៅខ្វះការប្រុងប្រយ័ត្ននិងធ្វេសប្រហែសទើបបណ្តាលលង់ទឹកស្លាប់ដល់៣នាក់មានកុមារា២នាក់ជាកូនភ្លោះ និងគ្នា ក្រោយពិនិត្យហើយបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕
ព័ត៌មានគួរចាប់អារម្មណ៍
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាលជាមួយ ក្រុមការងារ មន្ត្រីរាជការ នៃមន្ទីរព័ត៏មាន ខេត្តបន្ទាយមានជ័យ (ខ្មែរថ្ងៃនេះ)
ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ (ខ្មែរថ្ងៃនេះ)
អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ (ខ្មែរថ្ងៃនេះ)
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន (ខ្មែរថ្ងៃនេះ)
អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូលកាន់តំណែងថ្មី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ (ខ្មែរថ្ងៃនេះ)
វីដែអូ